ក្លិបរបស់កម្ពុជា នឹងទទួលបានកៅអីលេងពានរង្វាន់កម្រិតទី២ របស់ទ្វីប អាស៊ី ​ពីររដូវកាលជាប់ៗគ្នា

កីឡាះ – ក្លិបរបស់ កម្ពុជា នឹងទទួលបានកៅអីលេងពានរង្វាន់កម្រិតទី ២ របស់ទ្វីប អាស៊ី AFC Champions League Two ពីររដូវកាលជាប់គ្នា ពោលគឺនៅរដូវកាល ២០២៦​-២០២៧​ និង ២០២៧-២០២៨ បន្ទាប់ពីក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន សាងស្ថិតិល្អក្នុងពានរង្វាន់ AFC Challenge League។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់រដូវកាល ២០២៦-២០២៧ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវចូលវគ្គចែកពូលដោយស្វ័យប្រវត្តិ ខណៈ ភ្នំពេញក្រោន ត្រូវប្រកួតជម្រុះ playoffs។ ចំណែក២០២៧-២០២៨ កម្ពុជា ក៏ទទួលបានកៅអីលេងពាន AFC2 ១ កៅអីកន្លះផងដែរ បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើបានល្អនៅក្នុងពាន AFC Challenge League រដូវកាលនេះ។

– យោងតាម Footy Ranking បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រ និង ភ្នំពេញក្រោន ឡើងដល់វគ្គ ៨ ក្រុម បានធ្វើឱ្យ កម្ពុជា ឈរនៅលេខ ៩ ប្រចាំតំបន់អាស៊ីខាងកើតមាន ២៧.៨៥០ ពិន្ទុ លើក្រុមលេខ ១០ ឥណ្ឌូណេស៊ី មាន ២៧.៨៥០៕(កម្ពុជាថ្មី)

You might like