ជន​ជាតិវៀតណាមជាង១០០នាក់ ត្រូវបានឃាត់ខ្លួន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ – នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងទីតាំងសង្ស័យ លបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនជាតិវៀតណាមជាង១០០នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងលោក អ៊ុ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

– ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានរកឃើញវៀតណាម សរុបចំនួន១០១នាក់ (ស្រី៣៨នាក់)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំបន្ដ ដើម្បីចាត់ការតាមនីតិវិធី។

– សូមបញ្ជាក់ថា៖នៅព្រឹកថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក៏បានចុះបង្ក្រាបមួយករណីដែរនៅចំណុចអគារកម្ពស់៥ជាន់ មាន៤៦បន្ទប់ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនជាតិថៃចំនួន៣៤នាក់ ក្នុងនោះមានស្រី១៧នាក់៕

You might like