លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៩ ឧសភា ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែឧសភា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១០នាក់ (ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣១,០៧ក្រាម។

លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៤អង្គភាព
១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,០ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២១,១៨ក្រាម។
៤ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៩៥ក្រាម។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៨៧ក្រាម។
២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០៧ក្រាម។
៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

You might like