ត្រាំ មិនទាន់ទទួលស្គាល់ឯករាជ្យភាពតៃវ៉ាន់ ក្នុងជំនួបជាមួយលោក ស៊ី ទេ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកោះតៃវ៉ាន់ កុំឱ្យប្រកាសឯករាជ្យជាផ្លូវការពីប្រទេសចិន ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោក Xi Jinping ប្រធានាធិបតីចិន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រធានាធិបតីអាមេរិករូបនេះ បានធ្លោយមាត់ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃរបស់លោកជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងថា «ខ្ញុំមិនមានបំណងចង់ឲ្យកោះនេះឯករាជ្យនោះទេ»។

– ដោយឡែក ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ ធ្លាប់បានថ្លែងថា តៃវ៉ាន់មិនចាំបាច់ប្រកាសឯករាជ្យជាផ្លូវការទេ ពីព្រោះតែប្រទេសនេះជាប្រទេសអធិបតេយ្យរួចទៅហើយ។

– សហរដ្ឋអាមេរិក ជាអ្នកគាំទ្រតៃវ៉ាន់យូរមកហើយ រួមទាំងការចងភ្ជាប់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយការពារខ្លួនដល់កោះថែមទៀត ប៉ុន្តែជារឿយៗត្រូវធ្វើឲ្យកោះនេះមានភាពស្មុគស្មាញ ដោយសារតែក្រុវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនងការទូតជាមួយប្រទេសចិន។

– ទោះជាយ៉ាងណា លោក ត្រាំ បានសង្កត់ធ្ងន់ថា លោក មិនបានធ្វើការប្តេជ្ញាចិត្តណាមួយឡើយអំពីឯករាជ្យភាពនៃកោះនេះ ខណៈដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការដណ្តើមយកដោយកម្លាំងនោះទេ។

– ជំហររបស់ទីក្រុងវ៉ាស៊ីនតោនគឺថា ខ្លួនមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ដោយទំនាក់ទំនងបន្តជាមួយទីក្រុងប៉េកាំងគឺអាស្រ័យលើការទទួលយករបស់ខ្លួនថា មានរដ្ឋាភិបាលចិនតែមួយគត់។

– ទីក្រុងប៉េកាំង បានបង្ហាញយ៉ាងច្បាស់ពីការមិនពេញចិត្តចំពោះប្រធានាធិបតីតៃវ៉ាន់ ដែលខ្លួនធ្លាប់ពិពណ៌នាថាជា «អ្នកបង្កបញ្ហា» និងជា «អ្នកបំផ្លាញសន្តិភាពឆ្លងច្រកសមុទ្រ»។

– លោក ត្រាំ បានបញ្ជាក់ជាថ្មីថា គោលនយោបាយរបស់សហរដ្ឋអាមេរិកលើបញ្ហានេះនឹងមិនផ្លាស់ប្តូរទេ៕

 

You might like