អន្តរជាតិះ- ហាម៉ាស កាលពីថ្ងៃចន្ទ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលចោទប្រកាន់ថាក្រុមនេះ កំពុងកសាងឡើងវិញនូវសមត្ថភាពយោធារបស់ខ្លួនឡើងវិញ និងរៀបចំការវាយប្រហារពីតំបន់ហ្គាហ្សា ខណៈការអះអាងទាំងនេះមានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវ ជៀសវាងការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅក្នុងតំបន់នោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា ចលនានេះនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា ទោះបីជាមានការរំលោភបំពានរបស់អ៊ីស្រាអែលជាបន្តបន្ទាប់ក៏ដោយ។
– ទន្ទឹមនោះ មន្ត្រីអ៊ីស្រាអែល បានលើកឡើង កាលពីថ្ងៃអាទិត្យថា ហាម៉ាសកំពុងកេងប្រវ័ញ្ចបទឈប់បាញ់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ និងពង្រឹងឥទ្ធិពលនៅក្នុងតំបន់ហ្គាហ្សា ទោះបីជាជម្លោះនៅតែបន្តលើការពង្រឹងបទឈប់បាញ់ក៏ដោយ។
– របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបន្ថែនថា យោធាអ៊ីស្រាអែល កំពុងថ្លឹងថ្លែងការកាត់បន្ថយជំនួយដល់តំបន់ហ្គាហ្សា ដោយសង្ស័យថា ហាម៉ាសបង្វែរមូលនិធិដោយយកពន្ធពីពាណិជ្ជករដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការយោធា និងរដ្ឋបាលរបស់ខ្លួន។
– ដោយឡែក អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ទីរពេទ្យនៅក្នុងតំបន់នោះបានទទួលសាកសពចំនួន ៣ នាក់ និងរបួសចំនួន ១៦ នាក់ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។
– យោងតាមសេចក្តីថ្លែងការណ៍នេះ ចំនួនអ្នកស្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា បានកើនឡើងដល់ ៨៥៤ នាក់ ដោយមានអ្នករងរបួសចំនួន ២.៤៥៣ នាក់។ អាជ្ញាធរបានបន្ថែមថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៧២.៧៤០ នាក់ ដោយមានអ្នករងរបួសចំនួន ១៧២.៥៥៥ នាក់៕

