កម្លាំង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ចុះឆែកឆេរទីតាំងរបស់​លោក​មេឃុំ​ អូរបីជាន់​ រកឃើញឧបករណ៍បំរើអោយ​បទល្មើស​ឆបោក​តាមអនឡាញ​មួយចំនួន​ធំ​

បន្ទាយមានជ័យ ​៖ – កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦​ បានបន្ដចុះពិនិត្យទីតាំងអគារមួយកន្លែង នៅផ្លូវជាតិ លេខ ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ដែលគេស្គាល់ថាជារបស់លោក​ តុល សារិន ( មេឃុំអូរបីជាន់ ) និងប្រពន្ធឈ្មោះ ពៅ វណ្ណា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។

– នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនមានរកឃើញជនល្មើសឡើយ។
បច្ចុប្បន្នកម្លាំងជំនាញបានសម្រេចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី៕

You might like