តាមពិត អាមេរិក កំពុងចាប់ផ្ដើមប្រតិបត្តិការ ២ ដោយឡែកពីគ្នាប្រឆាំងអ៊ីរ៉ង់

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អះអាងថា ការវាយប្រហារថ្មីៗរបស់អាមេរិកប្រឆាំងនឹងគោលដៅនៅក្នុងច្រកសមុទ្រ Hormuz មិនមែនជាផ្នែកមួយនៃប្រតិបត្តិការ Epic Fury របស់ក្រុងវ៉ាស៊ីនតោន និងក្រុងយេរូសាឡឹមទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់បុរីវ៉ាទីកង់ និងអ៊ីតាលីថា នោះជារឿងដាច់ដោយឡែក និងខុសប្លែកពីប្រតិបត្តិការ Epic Fury ដោយធ្វើអត្ថាធិប្បាយលើការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz។

– ក្រោយមានការការលើកឡើងថាអាមេរិក បានរំលោភបទឈប់បាញ់, លោក Rubio បានឱ្យដឹងថា ការវាយប្រហារទាំងនេះត្រូវបានអនុវត្តដើម្បីការពារខ្លួន។

– លោក Rubio បានបន្ថែមថា គួរតែសួរអ៊ីរ៉ង់មុន មិនគួរសួរអាមេរិកមុនទេ។ យើងមិនបានបាញ់ពួកគេមុនទេ។ ពួកគេបានបាញ់មកលើយើងមុន។

– លោក បន្តថា មានតែប្រទេសល្ងង់ទេដែលមិនតបវិញនៅពេលត្រូវគេវាយប្រហារមុន។ ហើយយើងមិនមែនជាប្រទេសល្ងង់ទេ។

– លើសពីនេះ លោក ក៏បានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងរង់ចាំការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោនលើលក្ខខណ្ឌសម្រាប់ការបញ្ចប់អរិភាព ដែលស្នើកាលពីថ្ងៃសុក្រ។

– លោកក៏បានបញ្ជាក់ម្តងទៀតថា ចេតនារបស់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz គឺមិនអាចទទួលយកបានសម្រាប់សហរដ្ឋអាមេរិក។ ជាក់ស្តែង អ៊ីរ៉ង់បានបង្កើត និងព្យាយាមគ្រប់គ្រងចរាចរណ៍ច្រកសមុទ្រនោះ។ នោះនឹងជាបញ្ហាខ្លាំងណាស់ យើងមិនអាចទទួលយកបានទេ៕

 

 

You might like