សាររបស់កីឡាករ Takaki Ose ក្រោយចាកចេញពីក្លិប BG Pathum United

កីឡាះ- ខ្សែការពារក្រុមជម្រើសជាតិកម្ពុជាកីឡាករ Takaki Ose បានបង្ហោះសារដ៏វែងអន្លាយមួយនៅលើ Facbook ផ្ទាល់ខ្លួន ក្រោយចាកចេញពីក្លិប BG Pathum United របស់​ថៃ​ ​ដែលមានខ្លឺមសារទាំងស្រុងថា៖

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– «ជាដំបូង ខ្ញុំសូមអរគុណដល់ BGPU ដែលបានផ្តល់ឱកាសឱ្យខ្ញុំ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកក៏ដោយ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបានគាំទ្រខ្ញុំក្នុងអំឡុងពេលប្រឈមបញ្ហានេះ។

– កីឡាកររូបនេះ បានសូមអរគុណផងដែរដល់អ្នកគាំទ្រទាំងអស់នៅប្រទេសថៃ ដែលបានផ្តល់ការគាំទ្រដ៏អស្ចារ្យឱ្យខ្ញុំ ទោះស្ថិតក្នុងស្ថានភាពដ៏ពិបាកនេះក៏ដោយ។រដូវកាលនេះ គឺជារដូវកាលដ៏លំបាកមួយសម្រាប់ខ្ញុំ ដោយសារតែបញ្ហារបួសជាបន្តបន្ទាប់ ដែលធ្វើឱ្យខ្ញុំមិនអាចបង្ហាញសមត្ថភាពបានដូចដែលខ្ញុំចង់បាន។ប៉ុន្តែ ការបានលេងឱ្យក្លិបដ៏ធំមួយក្នុងតំបន់អាស៊ាន គឺជាបទពិសោធន៍ដ៏មានតម្លៃ និងជារឿងដែលខ្ញុំនឹងមានមោទនភាពជានិច្ច។

– Takaki Ose ថាដំណើរបាល់ទាត់របស់ខ្ញុំមិនទាន់បញ្ចប់នៅឡើយទេ ហើយខ្ញុំពិតជាសូមអរគុណចំពោះការគាំទ្របន្តពីអ្នកទាំងអស់គ្នា»។ខ្ញុំសង្ឃឹមយ៉ាងស្មោះថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងមានភាពប្រសើរឡើងវិញ ហើយថ្ងៃដែលមនុស្សគ្រប់គ្នាអាចញញឹមបានជាមួយគ្នា នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

 

You might like