កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ជុំថ្មីអាចបន្តឡើងវិញសប្តាហ៍ក្រោយ នៅប៉ាគីស្ថាន

អន្តរជាតិះ- កាសែត The Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់ប្រភពថា កិច្ចចរចាជុំថ្មីមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ អាចនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ នាសប្តាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការជាមួយអ្នកសម្របសម្រួលដើម្បីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងគូសបញ្ជាក់ពីលក្ខខណ្ឌនៃការចរចារយៈពេលមួយខែ ដើម្បីបញ្ចប់សង្គ្រាម។

– របាយការណ៍ដដែល បានកត់សម្គាល់ថា កិច្ចចរចាអាចបន្តនៅអ៊ីស្លាម៉ាបាដ នាដើមសប្តាហ៍ក្រោយនេះ។

– កាលពីថ្ងៃសុក្រ ប៉ុស្តិ៍ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអូឌីត ក៏បានរាយការណ៍ ដោយដកស្រង់ប្រភពការទូតមួយថា អ្នកចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ដែលកំពុងត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន គឺផ្តោតលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបញ្ចប់សង្គ្រាម បើកច្រកសមុទ្រ Hormuz និងបន្ធូរបន្ថយការបិទផ្លូវអ៊ីរ៉ង់ពីសំណាក់អាមេរិក។

– ដោយឡែក ប្រភពពី Al Arabiya បានសង្កត់ធ្ងន់ថា ដំណើរការចរចាគឺពិបាក ដោយមានឧបសគ្គនៅសល់ និងសកម្មភាពយោធាមួយចំនូន៕

 

You might like