បន្ទាយមានជ័យ ៖ – នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទីលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៦៧នាក់ ក្នុងនោះស្រី ២៤នាក់ កុមារ ០១នាក់ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជាមួយគ្នានេះផងដែរក៏បានចែកនំប៉័ង ទឹកសុទ្ធ ទឹកក្រូច ក្នុងម្នាក់នំប៉័ង ០១ដើម ទឹកសុទ្ធ ០១ដប ទឹកក្រូច ០១កំប៉ុង គ្រប់ៗគ្នា និងជួយដឹកជញ្ជូនពួកគាត់ទៅមជ្ឈមណ្ឌលសំចតថែមទៀតផង ។
– លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានឲ្យដឹងថា ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅថ្ងៃដដែល ៕


