អ៊ុយក្រែន ចោទរុស្ស៊ីថាមិនអើពើនឹងសំណើឈប់បាញ់ ដូច្នេះមានតែឆ្លើយតប

អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃពុធថា រុស្ស៊ីនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួន ទោះបីជាមានសំណើពីក្រុងគៀវសម្រាប់បទឈប់បាញ់ក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ក៏បានព្រមានថា បើរុស្ស៊ី នៅតែបន្តសកម្មភាពយោធាបែបនេះ នោះទីក្រុងគៀវនឹងឆ្លើយតបវិញដូចគ្នា។

– យោងតាមការបង្ហោះរបស់លោក Zelensky លើ Telegram ថា រុស្ស៊ីមិនបានបញ្ឈប់សកម្មភាពយោធាណាមួយរបស់ខ្លួនទេ។ ដូច្នេះ អ៊ុយក្រែននឹងឆ្លើយតបទៅវិញ។

– ទន្ទឹមនោះ លោក បានកត់សម្គាល់ថា រុស្ស៊ីបានវាយប្រហារទីតាំងអ៊ុយក្រែនចំនួន ៧ កាលពីថ្ងៃពុធ ទោះបីជាមានបទឈប់បាញ់ដែលស្នើឡើងដោយទីក្រុងគៀវ ដែលចូលជាធរមាន កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ៦ ក៏ដោយ។

– លោក Zelensky ក៏បានបន្ថែមថា អាស្រ័យលើស្ថានភាពនៅយប់នេះ និងថ្ងៃស្អែក យើងនឹងសម្រេចចិត្តលើការឆ្លើយតបដោយយុត្តិធម៌ដូចគ្នា។

– លោក បានសង្កត់ធ្ងន់ថា អ៊ុយក្រែននៅតែប្តេជ្ញាចិត្តធ្វើការដើម្បីសន្តិភាព និងស្វែងរកការបញ្ចប់ជម្លោះដោយសេចក្តីថ្លៃថ្នូរ៕

 

 

You might like