អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកការកំណត់ថ្ងៃណាមួយក្នុងការចរចាជាមួយអ៊ីរ៉ង់នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានឆ្លើយតបទៅកាន់អ្នកយកព័ត៌មាននៅសេតវិមានបែបនេះ នៅពេលត្រូវបានសួរថាតើលោក កំណត់ពេលសម្រាប់កិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ឬទេ។
– ទន្ទឹមនោះ ប្រធានាធិបតីអាមេរិករូបនេះ បានសម្តែងទំនុកចិត្តថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ។
– លោក បានបន្ថែមថា រឿងនេះនឹងកើតឡើង។ ប៉ុន្តែលោក ថាអមេរិកមិនដែលកំណត់ថ្ងៃសម្រាប់ការដោះស្រាយជម្លោះនោះទេ។
– គួរបញ្ជាក់ថា កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ កន្លងទៅមិនបានសម្រេចអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមិនអាចឈានដល់ការបញ្ចប់ជម្លោះនោះទេ៕
