អន្តរជាតិះ- កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារដោយកំណត់គោលដៅលើទីតាំងយោធាចំនួន ២៥ កន្លែងរបស់ក្រុម Shia ហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ត្រឹមរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ IDF បានវាយប្រហារគោលដៅហេសបូឡា ប្រហែល ២៥ កន្លែង រួមទាំងឃ្លាំងអាវុធដែលប្រើសម្រាប់គោលបំណងយោធា និងភេរវកម្ម។
– ជាពិសេស នៅថ្ងៃអង្គារ IDF បានកំណត់គោលដៅរចនាសម្ព័ន្ធជាច្រើនដែលប្រើដោយក្រុមនេះ សម្រាប់គោលបំណងយោធា។
– IDF បានកត់សម្គាល់ថា រចនាសម្ព័ន្ធទាំងនោះត្រូវបានវាយប្រហារ ខណៈពេលដែលសមាជិកក្រុមហេសបូឡាជាច្រើននាក់ត្រូវបានកម្ចាត់៕

