អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Marco Rubio បាននិយាយថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz គឺជាការការពារខ្លួន មិនមែនបង្ករឿងនោះទេ។
– លោក បានលើកឡើងថា អ្វីដែលសំខាន់ប្រតិបត្តិការនេះមិនមែនជាប្រតិបត្តិការវាយលុកណាមួយនោះទេ។ នេះគឺជាប្រតិបត្តិការការពារខ្លួន និងជួយសម្រួល ហើយគ្មានការបាញ់បោះនោះទេ បើពួកគេមិនបាញ់យើងមុន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិមានចែងច្បាស់លាស់ណាស់។ គ្មានប្រទេសណាអាចគ្រប់គ្រងផ្លូវទឹកអន្តរជាតិទេ។ គ្មានច្បាប់អន្តរជាតិណាដែលអនុញ្ញាតឱ្យដាក់ពង្រាយមីនបំផ្ទុះកប៉ាល់ដែលមិនស្ដាប់ខ្លួន នៅក្នុងផ្ទៃទឹកអន្តរជាតិទេ ហើយនេះជាអ្វីដែលអ៊ីរ៉ង់ កំពុងធ្វើ។
– ប្រតិបត្តិការរំដោះកប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាកជាបណ្ដោះអាសន្នរយៈពេលខ្លី ដោយមិនទាន់បញ្ជាក់មូលហេតុនៅឡើយនោះទេ។
– ទោះជាយ៉ាងណា ប្រតិបត្តិការនេះ អ៊ីរ៉ង់ មិនពេញចិត្តនោះទេ ដោយព្រមានចាត់វិធានការផ្សេងៗ ដើម្បីរំខាន ឬប្រឆាំងមិនឱ្យដំណើរការរលូននោះទេ៕
