អន្តរជាតិះ – រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz គឺជាបេសកកម្មបណ្តោះអាសន្ន ហើយទីក្រុងវ៉ាស៊ីនតោន រំពឹងថាប្រទេសដទៃទៀតនឹងចូលខ្លួនរួបរួមគ្នាទទួលខុសត្រូវក្នុងការធានាការធ្វើនាវាចរណ៍ដោយសុវត្ថិភាពក្នុងតំបន់ នៅពេលវេលាដ៏សមស្របមួយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– រដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា នេះគឺជាបេសកកម្មបណ្តោះអាសន្នសម្រាប់យើង។ ដូចដែលលោក ត្រាំ បានលើកឡើងថា ពិភពលោកត្រូវការផ្លូវទឹកនេះច្រើនជាងអាមេរិក។
– លោក បានបន្ថែមថា យើងកំពុងធ្វើឱ្យស្ថានភាពមានស្ថេរភាព និងដើម្បីឱ្យខ្សែសង្វាក់ពាណិជ្ជកម្មដំណើរការធម្មតាឡើងវិញជាថ្មី ប៉ុន្តែយើងរំពឹងថាពិភពលោកនឹងបោះជំហានទៅមុខជាមួយយើងនៅពេលវេលាសមស្រប ហើយឆាប់ៗនេះយើងនឹងអំពាវនាវឱ្យប្រទេសពាក់ព័ន្ធរួបរួម។
– ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានកត់សម្គាល់ថា ចាប់ពីពេលនេះតទៅ ទីក្រុងវ៉ាស៊ីនតោន លែងត្រូវការជំនួយពីអង្គការណាតូទៀតហើយ៕
