អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីជម្លៀសកប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz នឹងត្រូវផ្អាក «ក្នុងរយៈពេលខ្លី»។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានលើកឡើងថា ប្រតិបត្តិការ «Project Freedom» ដែលចាប់ផ្តើម កាលពីថ្ងៃចន្ទ នឹងត្រូវផ្អាកដោយកិច្ចព្រមព្រៀងទៅវិញទៅមក។
– ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចុះផ្សាយថា ការផ្អាកនេះបង្ហាញថា លោក ត្រាំ បានដកថយ បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីបើកផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទូទាំងពិភពលោកនេះឡើងវិញ។
– ការប្រកាសរបស់លោកប្រធានាធិបតីអាមេរិករូបនេះ បានកើតឡើង ខណៈដែលលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ការវាយលុកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលហៅថា ប្រតិបត្តិការ Epic Fury បានចប់ហើយ ព្រោះសម្រេចបាននូវគោលបំណងដែលចង់បាន។
– លោក Rubio បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា យើងចង់បានផ្លូវសន្តិភាព។ អ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់គឺកិច្ចព្រមព្រៀង។
– ការលើកឡើងរបស់លោក Rubio បានកើតឡើង បន្ទាប់ពីស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz កំពុងតានតឹង ដែលនាំឱ្យបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងគ្រោះថ្នាក់។
– គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនមានគោលបំណងនាំកប៉ាល់ដែលជាប់គាំងចេញពីឈូងសមុទ្រ Hormuz តាមរយៈផ្លូវទឹកដែលភាគច្រើនត្រូវបានរឹតបន្តឹង៕
