សមត្ថកិច្ច ចុះត្រួតពិនិត្យទីតាំងខុនដូរមួយកន្លែងក្នុងខណ្ឌ័បឺងកេងកងរកឃើញ បទល្មើស ៣ករណី

ភ្នំពេញ ៖- សមត្ថកិច្ចខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យទីតាំងុនដូរមួយកន្លែងដែលសង្ស័យថាមានលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ខណពិនិត្យជាក់ស្តែង រកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើស ៣ករណី ផ្សេងគ្នា។ ខុនដូរប្រព្រឹត្តបទល្មើសនោះឈ្មោះ ប្រូវេន (PROVANCE) ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោយបញ្ចប់ការត្រួតពិនិត្យជាក់ស្តែង ទីតាំងខាងលើនេះរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើស ៣ករណី រួមមានដូចខាងក្រោម ៖ ករណីទី១ បានសង្គ្រោះជនជាតិជប៉ុនម្នាក់ ត្រូវបានគេអូសទាញយកមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរយកទៅនៅគោលដៅផ្សេងទៀត តែបច្ចុប្បន្នសមត្ថភាពនៃស្នងការដ្ឋានរាជធានីបានសង្គ្រោះ។ ករណីទី២ ៖ ជនបរទេសចំនួន ៤នាក់(ប្រុស) សញ្ជាតិចិន ពាក់ព័ន្ធនឹងបទល្មើសONLINE SCAMS។ ករណីទី៣ ៖ ជនបរទេសស្នាក់នៅខុសច្បាប់ដោយពុំមានលិខិតស្នាមជាប់ខ្លួនសរុបចំនួន ១២នាក់(ប្រុស) ៣ សញ្ជាតិចិន និង វៀតណាម៕

You might like