អ៊ុយក្រែន ប្រកាសបទឈប់បាញ់ជាមួយរុស្ស៊ី ចាប់ពីយប់នេះតទៅ

អន្តរជាតិះ – ដើម្បីឆ្លើយតបទៅនឹងបទឈប់បាញ់រយៈពេល ២ ថ្ងៃរបស់រុស្ស៊ី ដែលនឹងអនុវត្តន៍នៅថ្ងៃទី ៨ និងទី ៩ ខែឧសភា អ៊ុយក្រែន បានប្រកាសបទឈប់បាញ់មុន ២ ថ្ងៃ ពោលគឺចាប់ពីម៉ោង ១២ រំលងអធ្រាត្រ ថ្ងៃទី ៦ ខែឧសភា នេះតទៅ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះលើ Telegram ថាយើងនឹងបញ្ឈប់សកម្មភាពយោធាចាប់ពីម៉ោង ១២ និង ០០ នាទីយប់ថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែឧសភា។

– លោក បន្តថា នេះជាការបង្ហាញសញ្ញាល្អ ដើម្បីធានាបទឈប់បាញ់របស់រុស្ស៊ីក្នុងរយៈពេលខាងមុខនេះ។ យើងនឹងធ្វើសកម្មភាពស៊ីមេទ្រីជាមួយរុស្ស៊ី។

– រុស្ស៊ី ត្រូវប្រារព្ធទិវាជ័យជម្នះ ដែលរួមមានទាំងការដើរក្បួនព្យុហយាត្រា និងការដង្ហែជាក្បួនរថយន្តយោធា។ ការប្រារព្ធនេះ ដើម្បីរំលឹកដល់ការទទួលជ័យជម្នះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ (ដែលរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ) កាលពីឆ្នាំ ១៩៤៥។ សង្គ្រាមនេះ បណ្តាលឲ្យប្រជាជនសូវៀតប្រមាណ ២៧ លាននាក់ បាត់បង់ជីវិត ដែលជាការលះបង់ដ៏ធំធេង។

– ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី បានព្រមានទុកមុនថា ប្រសិនបើអ៊ុយក្រែនព្យាយាមរំខានដល់ការប្រារព្ធទិវាជ័យជំនះនេះ កងទ័ពរុស្ស៊ីនឹងធ្វើការវាយប្រហារសងសឹកលើទីក្រុងគៀវភ្លាមៗក្នុងទំហំធំតែម្ដង៕

 

You might like