អន្តរជាតិះ – អ៊ីរ៉ង់ បានវាយប្រហារបណ្ដាលឱ្យឆេះទីតាំងប្រេងកាតរបស់អារ៉ាប់រួម ក្រោយអាមេរិក ប្រកាសប្រតិបត្តិការក្នុងការធានារំដោះកប៉ាល់មួយចំនួនដែលជាប់គាំងនៅច្រកសមុទ្រ Hormuz។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមប្រភពពីសារព័ត៌មានអ៊ីរ៉ង់ NourNews បានរាយការណ៍ថា អ៊ីរ៉ង់ មិនមានគម្រោងវាយប្រហារណាមួយលើទីតាំងប្រេងកាតទេ ហើយអ្វីដែលកើតឡើងនេះគឺជាលទ្ធផលនៃសកម្មភាពមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក ដែលព្យាយាមសម្រួលដល់ការឆ្លងកាត់ខុសច្បាប់តាមរយៈផ្លូវនាវាចរណ៍ដែលត្រូវបានហាមឃាត់ដោយទីក្រុងតេអេរ៉ង់។
– ទន្ទឹមនោះ អាជ្ញាធរអារ៉ាប់រួម បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីតាំងប្រេងកាតមួយកន្លែងនៅ Fujairah Emirate បង្កជាអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង។ ជនជាតិឥណ្ឌា ៣ នាក់បានរងរបួស។
– ដោយឡែក ក្រសួងការបរទេស UAE ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មឡើងវិញរបស់អ៊ីរ៉ង់លើទីតាំងស៊ីវិល ហើយព្រមានថានឹងរក្សាសិទ្ធិសងសឹក។
– ទោះជាយ៉ាងណា អ៊ីរ៉ង់ នៅតែអះអាងថា ខ្លួនមិនមានគម្រោងវាយប្រហារលើអារ៉ាប់រួមទេ៕
