ទូកល្បឿនលឿនអ៊ីរ៉ង់ ៧គ្រឿងត្រូវខ្ទេច ក្រោយព្យាយាមរំខានប្រតិបត្តិការរំដោះកប៉ាល់ជាប់គាំងរបស់អាមេរិក

អន្តរជាតិះ – ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឱ្យដឹងពីការវាយប្រហាររបស់កងទ័ពអាមេរិកលើទូកល្បឿនលឿនអ៊ីរ៉ង់ចំនួន ៧ គ្រឿងនៅច្រកសមុទ្រ Hormuz ដែលព្យាយាមរំខានទីក្រុងវ៉ាស៊ីនតោន ជម្លៀសកប៉ាល់ដែលជាប់គាំងចេញពីឈូងសមុទ្រនោះតាមរយៈផ្លូវទឹកដែលរឹតបន្តឹងខ្លាំង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមហ៊ុនដឹកជញ្ជូន Maersk បានបញ្ជាក់ថា កប៉ាល់ខ្លួនមួយគ្រឿងដែលមានទង់ជាតិអាមេរិក បានចាកចេញពីច្រកសមុទ្រដោយជោគជ័យ ដោយមានការការពារពីយោធាអាមេរិក ក្រោមអ្វីដែលលោក ត្រាំ ហៅថាជាប្រតិបត្តិការ Project Freedom ។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏បាននិយាយផងដែរថា ព្រឹត្តិការណ៍នៅក្នុងច្រកសមុទ្របង្ហាញយ៉ាងច្បាស់ថា គ្មានដំណោះស្រាយយោធាចំពោះវិបត្តិនយោបាយទេ។ លោក បានបន្ថែមថា គម្រោងរំដោះកប៉ាល់របស់អាមេរិកគឺជាគម្រោងជាប់គាំង។

– ច្រកសមុទ្រ Hormuz នៅតែត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការបិទផ្លូវទឹកដ៏សំខាន់នេះ ដែលប្រេង និងឧស្ម័នធម្មជាតិរាវ ២០ ភាគរយរបស់ពិភពលោកឆ្លងកាត់៕

You might like