អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អាមេរិក នឹងចាប់ផ្តើមប្រតិបត្តិការ Project Freedom ដើម្បីជួយកប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ឱ្យចាកចេញពីដែនទឹកនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបង្ហោះនៅលើ Truth Social ថា ប្រទេសជាច្រើនមានការព្រួយបារម្ភអំពីកប៉ាល់ពាណិជ្ជកម្មដែលជាប់គាំងនៅទីនោះ ដោយសារតែជម្លោះជាមួយអ៊ីរ៉ង់។
– លោក បានលើកឡើងថា ខ្ញុំបានប្រាប់តំណាងរបស់ខ្ញុំឱ្យជូនដំណឹងដល់ពួកគេថា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកកប៉ាល់ និងក្រុមនាវិកចេញពីច្រកសមុទ្រនោះ ដោយសុវត្ថិភាព។ ដំណើរការ Project Freedom នឹងចាប់ផ្តើម នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅមជ្ឈិមបូព៌ា) ។
– ទន្ទឹមនោះ លោក ត្រាំ អះអាងថា ក្រុមនាវិកនៃកប៉ាល់ជាប់គាំង បានបញ្ជាក់ប្រាប់ថា ពួកគេនឹងស្ថិតក្នុងដែនទឹកនេះរហូតដល់ពេលការធ្វើនាវាចរណ៍មានសុវត្ថិភាព ទើបពួកគេចាកចេញ។
– គួរបញ្ជាក់ថា លោក ត្រាំ មិនបានបញ្ជាក់ពីចំនួនកប៉ាល់ដែលត្រូវជាប់គាំងនៅច្រក Hormuz នោះទេ ប៉ុន្តែប្ដេជ្ញាការពារ និងនាំកប៉ាល់ទាំងនោះចាកចេញពីច្រកនេះដោយសុវត្ថិភាព៕

