កីឡាះ- យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះស្កុតឡែន Daily Record កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Connor Shields បានសម្រេចចិត្តបដិសេធសំណើពីក្លឹបនៅលីគឥណ្ឌា ស្កុតឡែន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត ដើម្បីបន្តកុងត្រា ២ ឆ្នាំទៀតជាមួយព្រះខ័នរាជស្វាយរៀង។ យ៉ាងណាមិញព័ត៌មាននេះមិនទាន់ជាផ្លូវការនៅឡើយទេ ដោយរងចាំមើលការប្រកាសរបស់ក្លិបព្រះខ័នរាជស្វាយរៀងជាមុនសិន៕
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

