អន្តរជាតិះ- មនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមប្រភពផ្លូវការរបស់លីបង់ បានឱ្យដឹងថា មនុស្ស ២ នាក់ ដែលត្រូវបានគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាក្រុងភាគខាងត្បូង ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅទីតាំងលំនៅដ្ឋានមួយនៅក្នុងក្រុង Braiqaa ។
– ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀតលើតំបន់ Arab Salim នៅក្នុងស្រុក Nabatieh បានសម្លាប់មនុស្សម្នាក់ និងរបួស ៣ នាក់ រួមទាំងកុមារម្នាក់ផងដែរ។
– អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសដែលផ្ដោតខ្លាំងលើតំបន់ភាគខាងត្បូងរបស់លីបង់ ដោយអះអាងថា ជាប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា៕
