ទ័ពអាមេរិកមួយចំនួនធំនឹងត្រូវដកចេញពីអាល្លឺម៉ង់ ក្រោយអធិបតីប្រទេសនេះរិះគន់ ត្រាំ រឿងសង្គ្រាមនៅអ៊ីរ៉ង់

អន្តរជាតិះ- រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពអាមេរិកចំនួន ៥០០០ នាក់ចេញពីទឹកដីប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ជំនួយការរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Sean Parnell កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីថ្លែងការណ៍នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសង្គ្រាមបានបញ្ជាឱ្យដកកងទ័ពប្រហែល ៥០០០ នាក់ចាកចេញពីប្រទេសអាល្លឺម៉ង់។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីឥរិយាបថកងកម្លាំងរបស់ក្រសួងនៅអឺរ៉ុប។

– នៅថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិកដែលឈរជើងនៅប្រទេសអាល្លឺម៉ង់ ហើយនឹងធ្វើការសម្រេចចិត្តលើបញ្ហានេះក្នុងពេលឆាប់ៗនេះ។

– នៅថ្ងៃទី ៣០ ខែមេសា លោក Trump បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកអាចកាត់បន្ថយចំនួនកងទ័ពអាមេរិកមិនត្រឹមតែនៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញផងដែរ។

– មេដឹកនាំអាមេរិកមិនបានបញ្ជាក់ថាហេតុអ្វីបានជារដ្ឋបាលអាចចាត់វិធានការបែបនេះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ កើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ Friedrich Merz បានរិះគន់យុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ លោក Trump បានរិះគន់លោក Merz វិញចំពោះការគិតថា “វាមិនអីទេសម្រាប់អ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរ”៕

 

 

You might like