អ៊ុយក្រែន វាយប្រហារទីតាំងប្រេងរុស្ស៊ីកាន់តែខ្លាំង ក្រោយ ពូទីន ស្នើឱ្យមានបទឈប់បាញ់រយៈពេលខ្លី

អន្តរជាតិះ- យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារម្តងហើយម្ដងទៀតលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងទីក្រុង Perm ភាគកណ្តាលប្រទេសរុស្ស៊ី ដែលមានចម្ងាយជាង ១,៥០០ គីឡូម៉ែត្រពីខ្សែត្រៀមជួរមុខនៃសមរភូមិ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានឱ្យដឹងថា គោលដៅនៅក្នុងទីក្រុង Perm គឺជារោងចក្រចម្រាញ់ប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន Lukoil ដែលជារោងចក្រចម្រាញ់ប្រេងធំជាងគេបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី ខណៈពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ស្វែងរកបទឈប់បាញ់រយៈពេលខ្លី។

– រូបភាពដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីផ្សែងខ្មៅ និងអណ្តាតភ្លើងដ៏នៅផ្នែកខ្លះនៃទីក្រុង Perm។

– ការវាយប្រហារលើរោងចក្រ Lukoil ក្នុងទីក្រុង Perm គឺជាការវាយប្រហារជោគជ័យចុងក្រោយបង្អស់ដែលបានចាប់ផ្តើមដោយអ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានជាបន្តបន្ទាប់របស់ក្រុងមូស្គូ។

– ទីក្រុងមូស្គូនៅតែបន្តកំណត់គោលដៅលើទីក្រុងអ៊ុយក្រែន ដោយការវាយប្រហារតាមអាកាសជាប្រចាំ ហើយកាលពីយប់ថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ៧៩ នាក់ រួមទាំងកុមារម្នាក់ផងដែរ។

– ដោយឡែក កាលពីដើមសប្តាហ៍នេះ SBU រាយការណ៍ថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធបំពង់បង្ហូរប្រេងដ៏ធំទូលាយរបស់រុស្ស៊ី ដែលក៏ស្ថិតនៅក្នុងទីក្រុង Perm ផងដែរ៕

 

You might like