ត្រាំ អំពាវនាវជាថ្មីឱ្យអ៊ីរ៉ង់សុំចុះចាញ់ ហើយធ្វើខ្លួនឱ្យអាមេរិក​ អា ណិតទើបសង្គ្រាមឆាប់ចប់

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវម្តងទៀតឱ្យអ៊ីរ៉ង់សម្រេចចិត្តចុះចាញ់ ហើយសុំការអាណិតអាសូរពីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់គ្រាន់តែបន្ទាបខ្លួនចុះបន្តិច ហើយនិយាយថាសុំចុះចាញ់ហើយ គឺអាមេរិក នឹងបញ្ចប់សង្គ្រាមភ្លាម។

– ដោយធ្វើអត្ថាធិប្បាយលើសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ លោក ត្រាំ បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមចាញ់រួចទៅហើយ។

– លោក បានបន្ថែមថា យើងបានកម្ទេចផ្នែកយោធារបស់ពួកគេ។ ហើយសេដ្ឋកិច្ចរបស់ពួកគេក៏មានបញ្ហាផងដែរ ដែលលោកហៅថា “សេដ្ឋកិច្ចស្លាប់”។

– គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ត្រាំ បានអំពាវនាវជាច្រើនដងឱ្យអាជ្ញាធរអ៊ីរ៉ង់ចុះចាញ់។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមទីក្រុងតេអេរ៉ង់ ជនជាតិអ៊ីរ៉ង់ចំនួន៣,៣៧៥ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៤០ ថ្ងៃនៃសង្គ្រាម។

– នៅថ្ងៃទី ១១ ខែមេសា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាតែមិនបានជោគជ័យនៅទីក្រុងអ៊ីស្លាម៉ាបាដ។ នៅថ្ងៃទី ២១ខែមេសា លោក ត្រាំ បានបន្តបទឈប់បាញ់។ ដោយឡែក យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់មិនមានបំណងទទួលស្គាល់ការបន្តជាឯកតោភាគីនេះនោះទេ៕

 

 

You might like