កីឡាះ- ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women’s Champions League រដូវកាលថ្មីនេះ ក្រោយឈ្នះជើងឯកលីគកំពូលនារីកម្ពុជា រដូវកាល២០២៥-២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កម្មវិធីប្រកួតគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ ២៣ ខែសីហា ឆ្នាំ២០២៦ នៅ ទឹកដីកណ្តាល។ នេះជាឱកាសដ៏ធំមួយសម្រាប់ក្រុមនារីភ្នំពេញក្រោន ក្នុងការបង្ហាញសមត្ថភាពលើឆាកអាស៊ី និងលើកមុខមាត់បាល់ទាត់នារីកម្ពុជា។
– យោងតាមបទប្បញ្ញត្តិការប្រកួតរបស់ សហព័ន្ធបាល់ទាត់ អាស៊ី (AFC) បានប្រកាសជាផ្លូវការថា ប្រាក់រង្វាន់ពានរង្វាន់ AFC Women’s Champions League នៅរដូវកាល ២០២៦-២០២៧ មិនខុសពីរដូវកាល ២០២៥-២០២៦ ឡើយ ដោយក្រុមភ្ញៀវ ដែលទទួលបានកៅអីចូលរួមវគ្គជម្រុះក្នុងពូលជុំបឋម នឹងទទួលបានទឹកប្រាក់ ៥០,០០០ ដុល្លារអាមេរិក។ សម្រាប់ក្រុមបានឡើងដល់វគ្គចែកពូល នឹងទទួលបានក្នុង ១ ក្រុមចំនួន ១០០,០០០ ដុល្លារអាមេរិក។ នៅវគ្គចែកពូលនេះដដែល ក្រុមដែលទទួលបានជ័យជម្នះ ដោយបង្ហាញទម្រង់លេងល្អ និងទាក់ទាញ នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម ២០,០០០ ដុល្លារអាមេរិក។
– ក្រុមបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ នឹងទទួលបានចំនួន ៨០,០០០ ដុល្លារអាមេរិក។ ប្រសិនបើបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះនឹងទទួលបានចំនួន ១២០,០០០ ដុល្លារអាមេរិក។ លុះឈានចូលវគ្គផ្តាច់ព្រ័ត្រ ក្រុមឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១,០០០,០០០ ដុល្លារអាមេរិក។ ចំណែកក្រុមចំណាត់ថ្នាក់លេខ ២ នឹងទទួលបានចំនួន ៥០០,០០០ ដុល្លារអាមេរិក។
