ក្បួនដង្ហែរទិវាជ័យជំនះនៅរុស្ស៊ីឆ្នាំនេះមិនធ្វើធំទេ ព្រោះអ៊ុយក្រែនគំរាមកំហែងភេរវកម្ម

អន្តរជាតិះ- វិមានក្រឹមឡាំង បានឱ្យដឹងថា ក្បួនដង្ហែរទិវាជ័យជំនះរបស់រុស្ស៊ីនៅទីក្រុងមូស្គូ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ៩ ខែឧសភា ខាងមខ នឹងត្រូវកាត់បន្ថយចំនួនអ្នកចូលរួម និងកងទ័ព ដោយសារតែការគំរាមកំហែងភេរវកម្មពីអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Vladimir Putin បាននិយាយថា វិធានការទាំងអស់កំពុងត្រូវបានអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃពិធី។

– ទន្ទឹមនោះយោធារុស្ស៊ី បានពន្យល់ថា ពិធីរំលឹកខួបប្រចាំឆ្នាំនៃជ័យជម្នះរបស់សូវៀតលើអាល្លឺម៉ង់ណាស៊ីក្នុងសង្គ្រាមលោកលើកទី ២ នឹងមិនមានយានយន្តយោធា ឬកងទាហានទេ ដោយសារតែស្ថានភាពបច្ចុប្បន្ន។

– ថ្មីៗនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងជ្រៅក្នុងប្រទេសរុស្ស៊ី ជាង ៤ ឆ្នាំបន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់ក្រុងមូស្គូ។ ទីក្រុងគៀវ បានឱ្យដឹងថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាស្របច្បាប់ ហើយជាថ្នូរវិញចោទប្រកាន់ទីក្រុងមូស្គូថាបានវាយប្រហារជនស៊ីវិលនៅអ៊ុយក្រែន។

– លោក Peskov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា របបគៀវ ដែលកំពុងបាត់បង់ទឹកដីនៅលើសមរភូមិជារៀងរាល់ថ្ងៃ ឥឡូវនេះចាប់ផ្តើមសកម្មភាពភេរវកម្មទ្រង់ទ្រាយធំ។

– លោក បានបន្ថែមថា ដូច្នេះ ដោយសារការគំរាមកំហែងភេរវកម្មនេះ វិធានការទាំងអស់ត្រូវបានអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសង្កត់ធ្ងន់ថា ក្បួនដង្ហែជ័យជំនះនៅតែត្រូវបានធ្វើឡើងនៅលើទីលានក្រហម ប៉ុន្តែកាត់បន្ថយចំនួនយានយន្តយោធា និងកងទ័ព៕

 

 

You might like