ត្រាំ ថាសង្គ្រាមជាមួយអ៊ីរ៉ង់មិនចាំបាច់មានណាតូក៏បាន តែពេលខ្លះចង់សាកចិត្តរដ្ឋជាសមាជិកប៉ុណ្ណោះ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក មិនចង់បានការគាំទ្រពីប្រទេសដទៃសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ទេ ហើយសំណើសុំជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន ណាមួយពីណាតូគឺគ្រាន់តែជាការធ្វើតេស្តទឹកចិត្តសម្ព័ន្ធមិត្តនៃប្លុកនេះប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងថា ខ្ញុំមិនត្រូវការពួកគេទាល់តែសោះ ប៉ុន្តែពួកគេគួរតែអើពើ ពេលសង្គ្រាមកំពុងផ្ទុះឡើង។

– លោក បានបន្ថែមថា យើងមានសមត្ថភាពគ្រប់គ្រាន់អាចកម្ទេចយោធារបស់អ៊ីរ៉ង់។ ដូច្នេះខ្ញុំមិនត្រូវការនរណាម្នាក់ឱ្យជួយទេ។

– លោក បន្តថា ហើយសំណើសុំការគាំទ្ររបស់លោកកន្លងមក គ្រាន់តែជាការសាកល្បងទឹកចិត្តប៉ុណ្ណោះ។

– បើនិយាយដល់លទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្ចាស់ផ្ទះសេតវិមាន បានបញ្ជាក់ថា សាធារណរដ្ឋនេះ កំពុងចង់ធ្វើកិច្ចព្រមព្រៀង។

– កាលពីថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃទី ៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ជាមួយទីក្រុងតេអេរ៉ង់។ យោងតាមភាគីអ៊ីរ៉ង់ អះអាងថា ជនជាតិអ៊ីរ៉ង់សរុបចំនួន ៣.៣៧៥ នាក់ ស្លាប់ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងរយៈពេល ៤០ ថ្ងៃនៃសង្គ្រាម។ នៅថ្ងៃទី ១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន រាយការណ៍ថា ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើដំណោះស្រាយរយៈពេលវែងដោយសារតែភាពផ្ទុយគ្នាមួយចំនួន៕

 

You might like