អន្តរជាតិះ- នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការបន្តបទឈប់បាញ់ ហើយធានាថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយជម្លោះអ៊ីរ៉ង់-អាមេរិកនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Sharif បានបង្ហោះលើបណ្តាញសង្គម X ថា ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមប្រធានសេនាធិការកងទ័ពប៉ាគីស្ថាន លោកសេនាប្រមុខ Syed Asim Munir ថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រធានាធិបតី ត្រាំ ចំពោះការទទួលយកសំណើរបស់យើងដោយសប្បុរសក្នុងការបន្តបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្តដំណើរការទៅមុខ។
– លោក បានបន្ថែមថា ប៉ាគីស្ថាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ខ្លួនសម្រាប់ការដោះស្រាយជម្លោះតាមរយៈការចរចា។ ខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរនឹងបន្តគោរពបទឈប់បាញ់ និងអាចបញ្ចប់ ‘កិច្ចព្រមព្រៀងសន្តិភាព’ ដ៏ទូលំទូលាយក្នុងអំឡុងពេលចរចាជុំទីពីរដែលគ្រោងទុកនៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។
– ទោះជាយ៉ាងណា លោក ត្រាំ បានលើកឡើងថា បទឈប់បាញ់ក៏អនុវត្ត ហើយការបិទផ្លូវកំពង់ផែអ៊ីរ៉ង់នឹងត្រូវបានពង្រីករហូតដល់ទីក្រុងតេអេរ៉ង់ ទទួលយកសំណើររួមមួយ៕
