មែកឈើបាក់ធ្លាក់សង្កត់ អ្នករើសផ្លែសំរ៉ង នៅរតនគីរីស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តរតនគិរី÷ – មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ក្នុងចំណោម៦នាក់ បន្ទាប់ពីនាំគ្នាចូលក្នុងព្រៃទៅរើសផ្លែសំរ៉ង ខណៈមេឃរកភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បក់បោកខ្លាំង បណ្ដាលឲ្យបាក់មែកឈើដ៏ធំមកសង្កត់ពីលើរោងដេក ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ករណីនេះកើតឡើងនៅក្នុងព្រៃឧទ្យានជាតិវិរជ័យក្នុងស្រុកតាវែង នៅត្រង់ចំណុចអូរកាណាម ស្ថិតក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី នៅវេលាម៉ោង៦ល្ងាច កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

– លោក ចៅ នាង ស្នងការរង ជាអ្នកនាំពាក្យស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណន ប្រែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្រៅ មុខរបរកសិករ រស់នៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី(ស្លាប់)។
២.ឈ្មោះ ទី ជី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិព្រៅ មុខរបរកសិករ មានទីលំនៅជាមួយគ្នា របួសធ្ងន់បាក់ជើងខាងស្ដាំ។ដោយឡែកមនុស្ស៤នាក់ទៀតមិនមានគ្រោះថ្នាក់អ្វីនោះទេ។

– សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលឃើញថា ពិតជាបាក់មែកឈើសង្កត់ពីលើមនុស្សស្លាប់ពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចព្រៅ៕

 

You might like