អ៊ីរ៉ង់ ប្ដេជ្ញាប្ដូរផ្ដាច់គ្រប់គ្រងច្រកសមុទ្រ Hormuz មិនឱ្យរបូតទៅប្រទេសដទៃទេ

អន្តរជាតិះ- អ្នកនយោបាយជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា អាជ្ញាធរក្រុងតេហេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសិទ្ធរបស់ខ្លួនលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលកំពុងរង្គោះរង្គើ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Ebrahim Azizi អតីតមេបញ្ជាការនៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ឱ្យដឹងថា វាជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់យើង។ អ៊ីរ៉ង់នឹងសម្រេចចិត្តលើសិទ្ធិឆ្លងកាត់ រួមទាំងការអនុញ្ញាតវិធានការផ្សេងៗសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។

– ទន្ទឹមនោះ លោក បានបន្ថែមថា អ៊ីរ៉ង់ ក៏ខិតជិតក្នុងការចែងច្បាប់ សម្រាប់ច្រកសមុទ្រពាណិជ្ជកម្មដ៏សំខាន់នេះផងដែរ។

– យោងតាមលោក បន្តថា យើងកំពុងដាក់សេចក្តីព្រាងច្បាប់មួយទៅសភា ដោយផ្អែកលើមាត្រា ១១០ នៃរដ្ឋធម្មនុញ្ញ ដែលរួមមានបរិស្ថាន សុវត្ថិភាពសមុទ្រ និងសន្តិសុខជាតិ – ហើយកងកម្លាំងប្រដាប់អាវុធនឹងអនុវត្តច្បាប់។

– គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុងបន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងអាមេរិក លើអ៊ីរ៉ង់ ដែលនាំឱ្យទីផ្សារពិភពលោករង្គោះរង្គើ ជាពិសេសថាមពល និងប្រេងឥន្ធនៈ៕

 

 

You might like