អន្តរជាតិះ- ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Kamal Kharazi ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei និងជាប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងការបរទេស បានស្លាប់ ដោយសាររងរបួស ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកនៅទីក្រុងតេអេរ៉ង់ កាលពីពេលថ្មីៗនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមរបាយការណ៍ខាងលើ បានបញ្ជាក់ថា លោក Kharazi បានស្លាប់ ក្រោយរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងការវាយប្រហារដោយអាមេរិក-អ៊ីស្រាអែល នៅមុនប្រកាសបទឈប់បាញ់។
– កាលពីថ្ងៃទី ១ ខែមេសា ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al Hadath បានចុះផ្សាយថា លោក Kharazi រងរបួស និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែកនៅទីក្រុងតេអេរ៉ង់។ ប៉ុន្តែភ្លាមៗ មិនមានការចុះផ្សាយនោះទេ។
– គួរបញ្ជាក់ថា អ៊ីរ៉ង់ បានបាត់បង់មន្ត្រីជំនិតៗ ចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលមក។ ការសម្លាប់មន្ត្រីជំនិតៗនេះគឺជាផែនការគ្រោងទុករបស់លោក ត្រាំ ដើម្បីបំផ្លាញសមត្ថភាពដឹកនាំនៃរបបអ៊ីរ៉ង់៕
