ប្រមុខណាតូ បញ្ជាក់ច្បាស់ៗថា គ្មានកិច្ចព្រមព្រៀងស្ដីពីសមាជិកភាពអ៊ុយក្រែននាពេលអនាគតនោះទេ

អន្តរជាតិះ- លោក Mark Rutte អគ្គលេខាធិការណាតូ បាននិយាយនៅពេលថ្លែងសុន្ទរកថានៅមូលនិធិ និងវិទ្យាស្ថានប្រធានាធិបតី Ronald Reagan ក្នុងទីក្រុងវ៉ាស៊ីនតោនថា លទ្ធភាពនៃការចូលរួមរបស់អ៊ុយក្រែន ក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង នៅមិនទាន់ត្រូវបានពិចារណានៅឡើយទេ ហើយក៏មិនមានកិច្ចព្រមព្រៀងណាមួយ សម្រាប់រឿងនេះនាពេលអនាគតដ៏ខ្លីខាងមុខដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Rutte បានកត់សម្គាល់ សមាជិកភាពណាតូ ចំពោះអ៊ុយក្រែន មិនទាន់ស្ថិតនៅលើតុពិភាក្សានោះទេ ដោយអះអាងថា “គន្លឹះ” ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនគឺការផ្តល់ការធានាសន្តិសុខដល់ទីក្រុងគៀវ ដូច្នេះរឿងផ្ដល់សមាជិកភាពមិនគួរលើកមកឥឡូវនេះទេ។

– ទន្ទឹមនោះ លោក បានបន្ថែមថា ខ្ញុំគិតថាយើងមិនអាចដោះស្រាយសមាជិកភាពណាតូសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលដ៏ខ្លីខាងមុខនោះទេ។

– លោក Rutte ធ្លាប់បានបញ្ជាក់ជាច្រើនដងថា ប្រទេសមួយចំនួនរបស់ណាតូ ប្រឆាំងនឹងការចូលជាសមាជិករបស់អ៊ុយក្រែនក្នុងសម្ព័ន្ធភាព។ លោក ក៏មិនធានាថាថ្ងៃអនាគតប្រទេសទាំងនោះនឹងព្រមទទួលយកអ៊ុយក្រែន ឬអត់ផងដែរ៕

 

 

You might like