អន្តរជាតិះ- កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាអង្គភាពវរជនមួយរបស់យោធាអ៊ីរ៉ង់ បាននិយាយថា នាវាទាំងអស់ដែលមានគម្រោងឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែបើកតាមផ្លូវវាង ២ ដែលស្នើឡើងដោយទីក្រុងតេអេរ៉ង់ ដើម្បីជៀសវាងការប៉ះទង្គិចដែលអាចកើតមានជាមួយគ្រាប់មីនដែលត្រូវបានដាក់ពង្រាយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីថ្លែងការណ៍ IRGC បានបន្ថែមថា ដោយសារតែភាពតានតឹងផ្នែកយោធានៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz និងហានិភ័យនៃការជួបប្រទះមីនប្រឆាំងនាវាផ្សេងៗ ដូច្នេះសូមនាវាទាំងអស់ដែលមានបំណងឆ្លងកាត់ច្រកសមុទ្រត្រូវតែសម្របសម្រួលជាមួយកងទ័ពជើងទឹក IRGC និងប្រើប្រាស់ផ្លូវវាងរហូតដល់មានការជូនដំណឹងបន្ថែម។
– សេចក្ដីថ្លែងការណ៍ដដែល បន្តថា វិធានការនេះមានគោលបំណងធានាសុវត្ថិភាពផ្លូវសមុទ្រ និងការពារការប៉ះទង្គិចដែលអាចកើតមានរវាងនាវាជាមួយនឹងគ្រាប់មីនក្រោមសមុទ្រ។
– ផ្លូវវាងទាំង ២ ដែលស្នើឡើងដោយ អ៊ីរ៉ង់ គឺនាវាដឹកជញ្ជូនទាំងអស់ត្រូវបើកឆ្លងកាត់ដែនទឹកនៅជិតកោះ Larak ដើម្បីជៀសវាងហានិភ័យគ្រាប់មីន៕

