ត្រាំ ព្រមានកម្ទេចអ៊ីរ៉ង់ប្រើពេលតែមួយយប់ប៉ុណ្ណោះ បើកិច្ចព្រមព្រៀងមិនសម្រេចទៀត

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ អាចត្រូវបានបំផ្លាញក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ក្នុងករណីដែលចាំបាច់ណាមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវបានបំផ្លាញក្នុងរយៈពេលតែមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃនេះ ឬថ្ងៃស្អែក។

– កាលពីថ្ងៃទី ២៦ ខែមីនា មេដឹកនាំអាមេរិករូបនេះ បានផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល ១០ ថ្ងៃ ដោយទុកពេលសម្រាប់ឱ្យមានការយល់ព្រមលើកិច្ចព្រមព្រៀងណាមួយ ឈានដល់ការបញ្ចប់សង្គ្រាម។

– អាមេរិក បានទុកឱកាសម្ដងហើយម្ដងទៀតសម្រាប់អ៊ីរ៉ង់ ប៉ុន្តែនៅតែមិនសម្រេចបាននូវកិច្ចព្រមព្រៀងដែលនាំដល់ការបញ្ចប់ជម្លោះដែលកំពុងតានតឹងនោះទេ ខណៈសេដ្ឋកិច្ចពិភពលោក ជាពិសេសតម្លៃនៅតែបន្តហក់ឡើង ស្របពេលច្រកសមុទ្រ Hormuz បន្តបិទ៕

 

You might like