អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ លើការដោះស្រាយជម្លោះដោយសន្តិវិធី នៅថ្ងៃចន្ទនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Trey Yingst អ្នកកាសែត Fox News បានរាយការណ៍ដោយដកស្រង់សម្តីមេដឹកនាំអាមេរិកថា លោក ត្រាំ គិតថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងសម្រេចបាននៅថ្ងៃនេះ ដោយភាគីទាំង ២ កំពុងចរចាគ្នា ហើយមានភាពល្អប្រសើរ។

– របាយការណ៍ ក៏បានកត់សម្គាល់ថា យោងតាមសេតវិមាន ប្រសិនបើទីក្រុងតេអេរ៉ង់ មិនយល់ព្រមលើកិច្ចព្រមព្រៀងទេ លោក ត្រាំ នឹងចាត់វិធានការធ្ងន់ធ្ងរ ដើម្បីគ្រប់គ្រងប្រេងអ៊ីរ៉ង់។ លោក Yingst បានដកស្រង់សម្តីលោកប្រធានាធិបតីអាមេរិក ដោយបន្ថែមថា ប្រសិនបើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ ខ្ញុំនឹងពិចារណាបំផ្លាញអ្វីៗគ្រប់យ៉ាង និងដណ្តើមយកប្រេងផងដែរ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ៕

