អ៊ីរ៉ង់ សម្រេចបែងចែករដ្ឋដែលត្រូវឆ្លងកាត់ច្រក Hormuz ជា ៣ ក្រុមរួមមាន “អរិយភាព អព្យាក្រឹត និងមិត្តភាព”

អន្តរជាតិះ- អាជ្ញាធរអ៊ីរ៉ង់ បានសម្រេចចិត្តកំណត់យកនូវគោលការណ៍បែងចែករដ្ឋនៃនាវាចរ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនផ្សេងៗតាមច្រកសមុទ្រ Hormuz និងធានាការឆ្លងកាត់សម្រាប់នាវាមកពីប្រទេសផ្សេងៗគ្នា គឺអាស្រ័យលើកម្រិតនៃទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ពី Al Jazeera បានឱ្យដឹងថា ក្រោមផែនការនេះ រដ្ឋទាំងអស់ត្រូវបានបែងចែកជាបីប្រភេទ៖ “អរិភាព” “អព្យាក្រឹត” និង “មិត្តភាព”។

– ដោយឡែក សម្រាប់ប្រទេសដែលស្ថិតក្នុងក្រុមទីមួយ នឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ច្រកសមុទ្រ Hormuz នោះទេ ខណៈនាវាមកពីរដ្ឋ “អព្យាក្រឹត” នឹងត្រូវបង់ថ្លៃខ្ពស់ ហើយរដ្ឋ “មិត្តភាព” នឹងត្រូវបានផ្តល់សិទ្ធិឆ្លងកាត់ដោយសេរីតាមរយៈច្រកសមុទ្រនេះ។

– ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់ មិនទាន់បានផ្តល់បញ្ជីពេញលេញនៃប្រភេទទាំងបីនៅឡើយទេ។ យោងតាមរបាយការណ៍ ប្រទេសអារ៉ាប់ស្ទើរតែទាំងអស់នៅក្នុងឈូងសមុទ្រពែរ្សត្រូវបានចាត់ថ្នាក់ថា រដ្ឋខ្លះ “អព្យាក្រឹត” និងខ្លះ “អរិភាព”។ យោងតាមផែនការរបស់អ៊ីរ៉ង់ រដ្ឋទាំងនេះនឹងត្រូវបង់ “ថ្លៃសេវាច្រើន” ឬត្រូវបានហាមឃាត់ទាំងស្រុងពីការឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

 

 

You might like