អ៊ីរ៉ង់ លេងមែនទែនហើយ ព្រមានវាយប្រហារទ្រង់ទ្រាយធំចូលក្រុង Tel Aviv

អន្តរជាតិះ- ទីស្នាក់ការកណ្តាលនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានឱ្យដឹងថា កងទ័ពរបស់ខ្លួនអាចនឹងធ្វើការវាយប្រហារដ៏ខ្លាំងក្លាទ្វេដងទៅលើទីក្រុង Tel Aviv ប្រសិនបើអាមេរិក បន្តគំរាមកំហែងបំផ្លាញស្ពាន និងរោងចក្រថាមពលនៅទូទាំងសាធារណរដ្ឋអ៊ីស្លាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងសេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ បានបន្ថែមថា ប្រសិនបើការគំរាមកំហែងដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចង់បំផ្លាញស្ពាន រោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់កើតឡើងមែននោះ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងបើកការវាយប្រហារដ៏ធ្ងន់ធ្ងរទៅលើវិស័យសំខាន់ៗ និងធំទូលាយជាងនៅក្នុងរដ្ឋធានី Tel Aviv និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។

– ភ្នាក់ងារ បន្តថា ហើយការវាយប្រហារនឹងផ្ដោតលើទីតាំងប្រេងឥន្ធនៈ និងថាមពលរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ច នៅក្នុងតំបន់។

– យោធាអ៊ីរ៉ង់ ក៏បានណែនាំប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិក ឱ្យបណ្ដេញទ័ពទាំងនោះចេញពីទឹកដី ប្រយ័ត្នក្លាយជាជនរងគ្រោះ៕

 

 

You might like