អន្តរជាតិះ- អ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឈូងសមុទ្រពែរ្សមួយលើការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដ៏មានសក្ដានុពលនៃកងទ័ពជើងទឹក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន ទើបតែឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឈូងសមុទ្រមួយ ដែលមិនបញ្ចេញឈ្មោះ ដើម្បីផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកកងទ័ពជើងទឹក។

– លោក បានបន្ថែមថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ យើងកំពុងចរចាតម្លៃ។ លោកមិនបានបញ្ជាក់ថាលោក កំពុងនិយាយអំពីប្រទេសណានោះទេ។ យោងតាមលោក ហ្សេលេនស្គី បានឱ្យដឹងថា រយៈពេលនៃកិច្ចព្រមព្រៀងគឺ ១០ ឆ្នាំ។
– គួរបញ្ជាក់ថា អ៊ុយក្រែន ត្រូវបានអ៊ីរ៉ង់ ចាត់ទុកថាបានចូលរួមក្នុងជម្លោះនេះរួចហើយ បន្ទាប់ពីលោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ក្រោយការដាក់ពង្រាយអ្នកជំនាញប្រឆាំងយន្តហោះគ្មានមនុស្សបើក (UAV) ទៅកាន់ប្រទេសអារ៉ាប់៕
