អ៊ីរ៉ង់ បដិសេធសំណើបទឈប់បាញ់រយៈពេល ៤៨ ម៉ោងរបស់អាមេរិក

អន្តរជាតិះ- សហរដ្ឋអាមេរិក តាមរយៈប្រទេសអន្តរការីមួយ បានស្នើបទឈប់បាញ់រយៈពេល ២ ថ្ងៃ ជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី ២ ខែមេសា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមព័ត៌មាន Fars អ៊ីរ៉ង់ បានរាយការណ៍ថា សំណើនេះកើតឡើង បន្ទាប់ពីមានសញ្ញាណមិនល្អសម្រាប់កងកម្លាំងប្រដាប់អាវុធអាមេរិក ដោយសារតែការគណនាខុស។

– លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន កំពុងចរចាជាមួយអាជ្ញាធរអ៊ីរ៉ង់ថ្មី ហើយមានភាពល្អប្រសើរ ដើម្បីឈានដល់ការបញ្ចប់ជម្លោះប្រដាប់អាវុធ។

– ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាមេរិក ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់បានទទួលយកសំណើដោះស្រាយជាច្រើនពីសហរដ្ឋអាមេរិកតាមរយៈអន្តរការី ដោយហៅថា «មិនសមហេតុផល» និង «ឃោរឃៅ»៕

 

You might like