កីឡាះ- ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ បានវិលត្រលប់មកវិញនៅចុងសប្ដាហ៍នេះក្នុងការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី២ សម្រាប់សប្ដាហ៍ទី២៧ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ។
– ចំពោះកម្មវិធីប្រកួតនៅថ្ងៃសៅរ៍ ទី៤ សម្រាប់តំបន់ Top 6 គឺមានការប្រកួត ៣គូ ក្នុងនោះក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ប៉ះភ្នំពេញក្រោន ,ណាហ្គាវើលដ៍ ជួប អង្គរថាយហ្កឺរ និង អឹមអូអាយ កំពង់ដេវ៉ា ប៉ះបឹងកេត ខណៈការប្រកួតលេងនៅម៉ោង១៨៖០០នាទីល្ងាចដូចគ្នា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្រាប់តារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី២៦ ក្នុងចំណោមបេក្ខភាព Top-6 ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៥៩ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន មាន ៤៧ពិន្ទុ, ក្រុមលេខ៣ ណាហ្គា ៤២ពិន្ទុក្រុមលេខ៤ អង្គរថាយហ្គឺរ មាន៤១ពិន្ទុ បឹងកេរ មាន៤០ពិន្ទុ និងអឹមអូអាយ កំពង់ដេវ៉ា មាន៣៣ពិន្ទុ៕

