អន្តរជាតិះ- កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC អង្គភាពពិសេសនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បាននិយាយថា អ៊ីរ៉ង់ កំពុងអំពាវនាវឱ្យមេបញ្ជាការកងទ័ពអាកាសអាមេរិកលាលែងពីតំណែង បន្ទាប់ពីកងឆ្មាំការពារជាតិក្រុងតេហេរ៉ង់ បាញ់ទម្លាក់យន្តហោះអាមេរិក ២ គ្រឿង កាលពីម្សិលមិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– IRGC បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាដល់ពេលហើយសម្រាប់មេបញ្ជាការកងទ័ពអាកាសអាមេរិកដែលត្រូវបន្ថែមទៅក្នុងបញ្ជីនៃការលាលែងពីតំណែង ហើយអបអរសាទរដល់កងកម្លាំងការពារដែនអាកាសនៃកងទ័ពសាធារណរដ្ឋអ៊ីស្លាមដែលបានស្ទាក់ចាប់យន្តហោះចម្បាំង F-15E របស់អាមេរិក និងយន្តហោះវាយប្រហារ A-10 នៅលើមេយដោយជោគជ័យ។
– ទន្ទឹមនោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ថា យន្តហោះចម្បាំង F-15E ពិតជាត្រូវបានបាញ់ទម្លាក់មែន ប៉ុន្តែមិនប៉ះពាល់ដល់ការចរចាជាមួយទីក្រុងតេអេរ៉ង់ទេ៕

