អ៊ីរ៉ង់ ថាស្ពានដែលដាច់អាចសង់វិញបាន តែកេរ្តិ៍ឈ្មោះអាមេរិក មិនអាចស្ដារឡើងវិញបានទេ

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពាន ឬអគារនឹងមិនបង្ខំឱ្យជនជាតិអ៊ីរ៉ង់ចុះចាញ់ដោយងាយៗនោះទេ ហើយសកម្មភាពនេះ ក៏កំពុងធ្វើឱ្យខូចមុខមាត់ទីក្រុងវ៉ាស៊ីនតោនដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Araghchi បានលើកឡើងថា ការវាយប្រហារសំដៅលើរចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់ នឹងមិនបង្ខំឱ្យជនជាតិអ៊ីរ៉ង់យល់ព្រមចុះចាញ់នោះទេ។

– លោក បានបន្ថែមថា ផ្ទុយទៅវិញវាគ្រាន់តែបង្ហាញពីភាពអសីលធម៌របស់អាមេរិក ក្នុងអំឡុងសង្គ្រាមប៉ុណ្ណោះ ដោយបន្តថា ស្ពាន និងអគារផ្សេងៗនឹងអាចសាងសង់ឡើងវិញឱ្យកាន់តែរឹងមាំជាងនេះ បន្ទាប់ពីការវាយប្រហារ។

– ទន្ទឹមនោះ លោក បានសង្កត់ធ្ងន់ថា ប៉ុន្តែអ្វីដែលមិនអាចស្ដារឡើងវិញបាននោះគឺការខូចខាតដល់ជំហរ និងឆន្ទៈរបស់អាមេរិកខ្លួនឯង។

– ការលើកឡើងរបស់លោក Araghchi កើតឡើងបន្ទាប់ពីមានការវាយប្រហារ ២ លើក ផ្ដាច់ស្ពាន B1 ដែលកំពុងសាងសង់នៅក្នុងទីក្រុង Karaj ភាគខាងលិចទីក្រុងតេអេរ៉ង់ ហើយបណ្ដាលឱ្យកម្មករស្លាប់រាប់សិបនាក់៕

 

 

You might like