មេបញ្ជាការអង្គភាពមីស៊ីលជាន់ខ្ពស់អ៊ីរ៉ង់ និងកងវរសេនាធំច្រើននាក់ទៀត ត្រូវអ៊ីស្រាអែលសម្លាប់

អន្តរជាតិះ- កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាកាសរបស់ខ្លួនបានសម្លាប់លោក Makram Atimi មេបញ្ជាការអង្គភាពមីស៊ីលបាលីស្ទីកអ៊ីរ៉ង់នៅក្នុងតំបន់ Kermanshah ភាគខាងលិចអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា លោក Atimi ទទួលខុសត្រូវចំពោះប្រតិបត្តិការរបស់អង្គភាពនៅក្នុងតំបន់ Kermanshah ដែលបាញ់មីស៊ីលបាលីស្ទីករាប់សិបគ្រាប់ឆ្ពោះទៅកាន់អ៊ីស្រាអែល។

– របាយការណ៍ដដែល បានបន្ថែមថា នៅក្នុងការវាយប្រហារមួយផ្សេងទៀតក៏បានសម្លាប់មេបញ្ជាការកងវរសេនាធំជាច្រើននាក់នៃអង្គភាពមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការបាញ់រាប់សិបគ្រាប់ប្រឆាំងនឹងអ៊ីស្រាអែលពីភាគពាយ័ព្យអ៊ីរ៉ង។

– ទន្ទឹមនោះ IDF អះអាងថា ការសម្លាប់នេះនឹងធ្វើឱ្យអង្គភាពមីស៊ីលបាលីស្ទីកអ៊ីរ៉ង់ចុះខ្សោយបន្ថែមទៀត រួមជាមួយនឹងការរុះរើហេដ្ឋារចនាសម្ព័ន្ធមីស៊ីលនៅភាគខាងលិច និងកណ្តាលអ៊ីរ៉ង់ជាបន្តបន្ទាប់។

– កងកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមថា ខ្លួនកំពុងបន្តវាយប្រហារទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ដោយមានគោលបំណងកាត់បន្ថយវិសាលភាពនៃការវាយប្រហារដោយមីស៊ីលដែលផ្តោតលើអ៊ីស្រាអែល៕

 

You might like