អបអរ! កីឡាករ Weyderson ជាប់ជាកីឡាករល្អប្រចាំខែមីនា ​នៃលីគកំពូលកម្ពុជា

កីឡាះ- កីឡាករ Weyderson Denilson dos Santos Xavier Novaes របស់ក្លឹបណាហ្គាវើលដ៍ ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែមីនា បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោ និងឈ្នះពានកីឡាករល្អប្រចាំការប្រកួត ៣ លើកជាប់គ្នា ក្រោយបញ្ចប់សប្ដាហ៍ទី២៦ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងអំឡុងខែមីនា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចូលលេងសរុបចំនួន ៣០១ នាទី។ ចំណែកក្នុងរយៈពេល ២៦​ សប្ដាហ៍កន្លងមក គេបានបង្ហាញខ្លួនចំនួន ២៣ ប្រកួត ក្នុងនោះចូលលេងជាកីឡាករបម្រុង ១៤ ដង។ រូបគេក៏បានទាត់បញ្ជូលទី ៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ ដង។ លើសពីនេះទៅទៀត Weyderson ក៏ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតសរុបចំនួន ៣ លើក ដែលបង្ហាញថាគេគឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមណាហ្គាវើលដ៍។

– គួរបញ្ជាក់ថា Weyderson Denilson dos Santos Xavier Novaes ទើបតែចូលរួមជាមួយក្លឹបណាហ្គាវើលដ៍ នៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែខ្សែប្រយុទ្ធស្លាបស្ដាំរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យចាប់អារម្មណ៍ និងក្លាយជាកម្លាំងដ៏សំខាន់មួយរបស់ក្រុម៕

 

 

You might like