អាមេរិក ផ្ដាច់ស្ពានខ្ពស់បំផុតមួយរបស់អ៊ីរ៉ង់ដែលជិតនឹងសម្ពោធ សម្លា​ប់​មនុស្ស និងរបួសជាង ១០០នាក់

អន្តរជាតិះ- យ៉ាងហោចណាស់មានជនស៊ីវិល ៨ នាក់ស្លាប់ និង ៩៥ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើស្ពានមួយនៅខេត្ត Alborz ភាគខាងជើងអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍សារព័ត៌មាន IRNA បានឱ្យដឹងថា ស្ពាន B1 ដែលមានទីតាំងនៅស្រុក Karaj ខេត្ត Alborz គឺជាស្ពានមួយក្នុងចំណោមស្ពានខ្ពស់បំផុតនៅមជ្ឈិមបូព៌ា និងជាគម្រោងដ៏ស្មុគស្មាញបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់។ ស្ពាននេះ រងការវាយប្រហារដោយមីស៊ីល ២ ដង កាលពីថ្ងៃព្រហស្បតិ៍។

– IRNA បានដកស្រង់សម្តីលោក Qodratollah Seif អភិបាលរងខេត្តទទួលបន្ទុកកិច្ចការនយោបាយ សន្តិសុខ និងសង្គម ដោយនិយាយថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះ មានប្រជាជននៅភូមិ Bileqan អ្នកដំណើរ និងក្រុមគ្រួសារដែលបានប្រមូលផ្តុំគ្នានៅតំបន់ក្បែរនោះ សម្រាប់អបអរទិវាធម្មជាតិ ដែលជាថ្ងៃឈប់សម្រាកប្រពៃណីអ៊ីរ៉ង់ប្រារព្ធឡើងដើម្បីបញ្ចប់ថ្ងៃឈប់សម្រាក Nowruz ។

– លោក បានបន្ថែមថា មិនមានសកម្មភាពយោធានៅក្នុងតំបន់ជុំវិញស្ពាននោះទេ ដោយសង្កត់ធ្ងន់ថា ស្ពាននេះកំពុងស្ថិតក្នុងការសាងសង់ និងគ្រោងនឹងសម្ពោធនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi ក៏បានថ្កោលទោសការវាយប្រហារនេះថា ជាការវាយប្រហារលើរចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានដែលមិនទាន់បានបញ្ចប់ការសាងសង់រួចរាល់ ដូច្នេះអ៊ីរ៉ង់ នឹងមិននៅស្ងៀមឡើយ៕

 

You might like