សមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅតុលាការចាត់ការតាមច្បាប់

បាត់ដំបងះ- តាមព័ត៌មានទទួលបាន បន្ទាប់ពីចូលខ្លួនសារភាពកាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញរួចមក នៅព្រឹកថ្ងៃទី២ ខែ​មេសា​ ឆ្នាំ២០២៦​ នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនជនសង័្សយឈ្មោះ​ ស៊ីវ​ ជ័យសិដ្ឋ ទៅកាន់តុលាការ​ ខេត្តដើម្បីអនុវត្តទោសតាមច្បាប់។

– គួររំលឹកថា ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាជនសង្ស័យបានបើករថយន្ដបុកមនុស្សស្លាប់៥នាក់ និងរបួសម្នាក់នាពេលកន្លងទៅ ខណ ដែលជនសង្ស័យរូបនោះជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ផងដែរ។ បន្ទាប់ពីបង្កហេតុហើយរត់គេចខ្លួនមួយរយៈខ្លី ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ។ នៅចំពោះមុខសមត្ថកិច្ច ជនបង្ក ស៊ីវ ជ័យសិដ្ឋ បានសារភាពថា ខ្លួនគេតែម្នាក់គត់ជាអ្នកបើកបរបង្កគ្រោះថ្នាក់បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ម្នាក់៕

 

 

You might like