អន្តរជាតិះ- កងកម្លាំងចល័តប្រជាជនប៉ារ៉ាអ៊ីរ៉ាក់ (PMF) បានឱ្យដឹង កាលពីថ្ងៃពុធថា មេបញ្ជាការម្នាក់ និងសមាជិកម្នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយនៅខេត្តនីនីវេភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សេចក្តីថ្លែងការណ៍របស់ PMF បានបញ្ជាក់ថា លោក Yassin Mohammed Sadiq មេបញ្ជាការកងវរសេនាធំកុម្ម៉ង់ដូនៃកងពលតូចទី ៥៣ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលកំណត់ទីតាំងរបស់ពួកខ្លួននៅក្នុងតំបន់ Tal Afar ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីខេត្តនីនីវេ គឺទីក្រុងមូស៊ុល។
– យោងតាមសេចក្តីថ្លែងការណ៍ បានបន្ថែមថា ការវាយប្រហារ ២ លើក បណ្តាលឱ្យមេបញ្ជាការ និងសមាជិក PMF ម្នាក់ស្លាប់ ខណៈដែល ៤ នាក់ផ្សេងទៀតរងរបួស។
– ក្នុងរយៈពេលមួយខែកន្លងមកនេះ សមាជិក PMF រាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងអ្វីដែលក្រុមនេះនិយាយថាជាការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
– ការវាយប្រហារទាំងនេះ បានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ៕

