អន្តរជាតិះ- របាយការណ៍របស់កាសែត Al-Monitor ដោយដកស្រង់ប្រភពពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងថា អាជ្ញាធរអ៊ីស្រាអែល មិនមានផែនការបញ្ជូនកងកម្លាំងជើងគោកចូលរួមជាមួយអាមេរិកក្នុងប្រតិបត្តិការផ្លូវគោកវាយលុកចូលទឹកដីអ៊ីរ៉ង់ទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភព បានបន្ថែមថា ផ្ទុយទៅវិញ យើងនឹងជួយអាមេរិក ឱ្យអស់ពីសមត្ថភាពតាមរយៈការផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដែលត្រឹមត្រូវបំផុត។ ក្នុងករណីមានការចាប់ផ្ដើមប្រតិបត្តិការផ្លូវគោក អ៊ីស្រាអែល នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិកទាក់ទងនឹងទិន្នន័យស៊ើបការណ៍សម្ងាត់ដែលត្រូវការសម្រាប់វាយប្រហារ។
– នៅថ្ងៃទី ២៩ ខែមីនា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរក្សាជំហរដណ្តើមយកកោះ Kharg របស់អ៊ីរ៉ង់ តាមរយៈកងកម្លាំងថ្មើរជើង។ នៅថ្ងៃទី ២៦ ខែមីនា សារព័ត៌មានអាមេរិក Axios ដោយដកស្រង់ប្រភពមន្ត្រីអាមេរិក និងប្រភពរបស់ខ្លួន រាយការណ៍ថា មន្ទីរបញ្ចកោណ កំពុងរៀបចំសេណារីយ៉ូចំនួន ៤ ដែលអាចកើតមានជាមួយអ៊ីរ៉ង់ ដែលអាចរួមបញ្ចូលការដណ្តើមយកកោះ Kharg, Larak ឬ Abu Musa ផងដែរ៕
